Let's find your place

របៀប​បង្កើត Ringtone ដាក់​នៅ​ក្នុង iPhone ដោយ​ពុំ​ចាំបាច់​មាន​កុំព្យូទ័រ

11-Aug-2017

កន្លងមក ការបង្កើត Ringtone សម្រាប់ដាក់នៅក្នុងទូរស័ព្ទដៃ គឺទាមទារត្រូវប្រើ Computer រឺ កម្មវិធី Unlimtunes ដែលតម្លើងចេញពី Cydia ហើយកម្មវិធី Cydia នេះ កើតចេញពីទូរស័ព្ទ ដែលបាន Jailbreak រួចរាល់។ ចុះបើចាប់ពី iOS 10 ដល់ iOS 11 មិនទទួលបាន ការអោយ Jailbreak ផង តើយើងគួរ ធ្វើដូចម្តេច? ដោយសារតែមាន សំណូមពរ ពីប្រិយមិត្តអ្នកអាន មួយចំនួន ដែលចង់ដឹង ពីរបៀបបង្កើត Ringtone តាមរបៀប ងាយៗនោះ ថ្ងៃនេះដែរ ខ្ញុំសូមធ្វើការ បង្ហាញមិត្តអ្នកអាន ទាំងអស់គ្នា ដែលចង់ដឹង  អំពីកម្មវិធីមួយ ដែលមាន ឈ្មោះថា GarageBand ដោយពុំចាំបាច់ ត្រូវប្រើ Computer រឺ មានកម្មវិធី Unlimtunes នោះទេ។

តាមពិតទៅ កម្មវិធី GarageBand វាអាចនឹងមានស្រាប់ នៅលើទូរស័ព្ទដៃអ្នក រួចមកហើយ ប៉ុន្តែបើមិនឃើញ មាននោះ មិត្តអ្នកអាន អាចចូលទៅ ទាញយកតាម តំណរមួយនេះ។ ក្រោយពីទាញយក រួចរាល់ហើយ តោះតាមដាន ជាមួយខ្ញុំ អំពីរបៀបបង្កើត Ringtone ដូច ខាងក្រោមនេះ៖