Let's find your place

រៀន​ថត​រូបភាព Long Exposure នៅលើ​កាមេរ៉ា​ស្មាត​ហ្វូន​របស់​អ្នក

11-Aug-2017

ប្រិយមិត្តភាគច្រើនដែលធ្លាប់​ប្រើប្រាស់​កាមេរ៉ា​អាជីព ឬចូល​ចិត្តថតរូប​ដោយ​ប្រើប្រាស់ Manual Mode ដើម្បី​កំណត់​ប្លង់​រូបភាព នៅលើ​ស្មាត​ហ្វូន ប្រាកដជា​បាន​ដឹង និងយល់រួចមកហើយ អំពីការ​ថត​រូប​លក្ខណៈ​ Long Exposure នេះ។ រូបភាព Long Exposure គេនិយមថតបំផុតទៅលើ ប្លង់រូបភាពដែល​មាន​ចលនា​ដូចជា ថតទឹកជ្រោះហូរ, ចរាចរណ៍, ថត ហ្គាឡាក់ស៊ី, និងប្លង់មានចលនាផ្សេងៗ​ទៀត​ទៅ​តាម​ការច្នៃប្រឌិតរបស់អ្នកថត។

តម្រូវការនៃការថត មិនមានអ្វីច្រើនទេ គ្រាន់តែមានស្មាតហ្វូនមួយនៅក្នុងដៃ ដែលអាចប្រើប្រាស់ Manual Mode បាននៅក្នុងកម្មវិធីកាមេរ៉ា ហើយសម្រាប់ iPhone វិញ លោកអ្នកអាចដោនឡូត កម្មវិធី​កាមេរ៉ា​មួយ​ណាក៏បានចេញពី App Store ដែលអាចប្រើប្រាស់ Manual Mode ដូចជា Manual, Camera+ ឬ ProCamera10 ជាដើម។

ដំណើរការនៃការថត យើងគ្រាន់តែស្វែងអំពី ISO និង Shutter Speed ប៉ុណ្ណោះ។ លោកអ្នកអាច​ស្វែង​យល់​ដោយគ្រាន់តែមើលរូបភាពខាងក្រោមនេះ។

សម្រាប់ ISO បើនិយាយឱ្យងាយយល់ទៅ គឺ ISO កាន់តែទាប រូបភាពរបស់យើងនិងមានសាច់ Detail កាន់​តែច្បាស់ល្អ ហើយមានគ្រាប់ noise តិចបំផុត តែបើកម្រិត ISO ខ្ពស់វិញ រូបភាពនឹងភ្លឺ ប៉ុន្តែ​មាន​គ្រាប់ noise ច្រើន។ ចំណែកឯ Shutter Speed វិញ បើយើងជ្រើសរើសយក Shutter Speed កាន់​តែ​វែង រូបភាពមានចលនារបស់អ្នកនឹងកាន់តែព្រាលស្អាតល្អ ហើយប្រសិនបើ កាមេរ៉ា​ទូរស័ព្ទរបស់​អ្នកមាន​កម្រិត Aperture ធំដល់ F1.8 ឬ F1.7 ដូច Galaxy S8 ទៀតនោះ ពន្លឺនឹងអាចចូលមកកាន់ Sensor បានល្អ ធ្វើរូបថតរបស់អ្នកកាន់តែភ្លឺស្អាត។